បានភ្ជាប់

បានភ្ជាប់

ប្រសិនបើអ្នកស្ថិតនៅក្នុងប្រទេសដែល Tor ត្រូវបានបិទមិនឲ្យប្រើប្រាស់ អ្នកអាចកំណត់ Tor ដើម្បីភ្ជាប់ទៅស្ពានរបស់វាកំឡុងពេលនៃការដំឡើង។

ប្រសិនបើ Tor មិន​ត្រូវ​បាន​ចាប់ពិរុទ្ធទេ មូលហេតុ​ទូទៅ​មួយ​ដែល Tor នឹង​មិនត្រូវបាន​តភ្ជាប់​នោះ គឺមកពីភាពមិនត្រឹមត្រូវនៃ​ប្រព័ន្ធ​នាឡិការបស់វា។ សូមធ្វើឱ្យប្រាកដថា វាត្រូវបានកំណត់យ៉ាងត្រឹមត្រូវ។

អានសំណួរដែលបានសួរញឹកញាប់ផ្សេងទៀតនៅលើវេទិការជំនួយរបស់យើង។
សូមឱ្យមានសុវត្ថិភាព

សូមឱ្យមានសុវត្ថិភាព

សូម​កុំប្រើ torrent នៅលើ Tor ។
កម្មវិធីរុករក Tor នឹងរារាំងកម្មវិធីជំនួយតាមអ៊ីនធឺណិតដូចជា Flash, RealPlayer, QuickTime និងកម្មវិធីផ្សេងៗទៀត៖ ពួកវាអាចត្រូវបានរៀបចំឱ្យបង្ហាញអាសយដ្ឋាន IP របស់អ្នក។

យើងមិនណែនាំឱ្យដំឡើងកម្មវិធីបន្ថែម ឬកម្មវិធីជំនួយបន្ថែមទៅក្នុងកម្មវិធីរុករក Tor នោះទេ។

កម្មវិធីជំនួយ ឬកម្មវិធីបន្ថែមអាចបង្វៀង Tor ឬបង្កគ្រោះថ្នាក់ដល់ឯកជនភាពរបស់អ្នក។ Tor Browser ភ្ជាប់មកជាមួយ HTTPS Everywhere, NoScript និងបំណះផ្សេងទៀត ដើម្បីការពារភាពឯកជន និងសុវត្ថិភាពរបស់អ្នក។សូមពិនិត្យមើល សៀវភៅណែនាំកម្មវិធីរុករក Tor សម្រាប់គន្លឹះដោះស្រាយបញ្ហាបន្ថែម។

ក្រោកឈរដើម្បីភាពឯកជន និងសេរីភាពលើអ៉ីនធឺណិត។

យើងជាអង្គការមិនរកប្រាក់ចំណេញ ហើយយើងពឹងផ្អែកលើអ្នកគាំទ្រដូចជាអ្នក ដើម្បីជួយយើងរក្សា Tor ឱ្យរឹងមាំ និងមានសុវត្ថិភាពសម្រាប់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។

បរិច្ចាគឥឡូវ